សហព័ន្ធស្រូវអង្ករកម្ពុជា៖ អឺរ៉ុបនឹងហាមការនាំចូលអង្ករ ដែលមានកាកសំណល់ថ្នាំកសិកម្ម TRICYCLAZOLE លើស ០.០១​មីលីក្រាម​ក្នុង​១គីឡូក្រាម ​ចាប់​ពីដើម​ខែកក្កដា ឆ្នាំ២០១៧

FN ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និង គម្រោង​ខ្សែរ​សង្វាក់កសិកម្មកម្ពុជា (CAVAC) បានរៀបចំសិក្ខាសាលា​ពិគ្រោះ​យោបល់ស្តីពី ការប្រើប្រាស់ថ្នាំគីមីកសិកម្ម ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) នៅក្នុង​ការដាំដុះស្រូវ ដើម្បីត្រៀមរកដំណោះស្រាយថ្មី សម្រាប់​និរន្តរ​ភាព​កសិកម្មដំណាំ​ស្រូវនិងការនាំចេញ​អង្ករទៅ​​កាន់ទីផ្សារអឺរ៉ុប។ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា សហភាពអឺរ៉ុបនឹងបញ្ឈប់រាល់ការនាំចូលអង្ករដែលមានកាកសំណល់ ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ដែលមានកម្រិតលើស ០.០១​មីលីក្រាម (ដែលពីមុនកម្រិតមិនលើស០.១មីលីក្រាម ក្នុង១គីឡូក្រាម) ចាប់​ពីដើម​ខែ​កក្កដា​ឆ្នាំ​២០១៧។ កាកសំណល់ថ្នាំកសិកម្ម ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ជាថ្នាំមានប្រសិទ្ធភាពបំផុតក្នុងការសម្លាប់ជម្ងឺប្លាស់ (Blast) ក្នុងដំណាំស្រូវ ហើយ ក៏ជាថ្នាំដែលមានតម្លៃទាប​សម្រាប់ការប្រើប្រាស់ដែរ។ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា សិក្ខាសាលារួមគ្នានេះ​ ដោយមានការចូលរួមពីមន្ត្រី ពាក់ព័ន្ធជាច្រើន រួមមាន តំណាងពីសហភាពអឺរ៉ុប ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទ តំណាង​ក្រសួង​​ពាណិជ្ជកម្ម ក្រុមហ៊ុននាំចេញអង្ករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និង តំណាង​ក្រុមហ៊ុនលក់ជីកសិកម្មជាច្រើនទៀត ត្រូវបាន​កំណត់រក​ដំណោះ​ស្រាយ​សម​ស្របដើម្បីបញ្ជៀសផល់ប៉ះពាល់កិត្តិយសទីផ្សារអង្ករកម្ពុជា។ កិច្ចពិភាក្សាជាង៣ម៉ោងនៅរសៀលនេះ បានលើកឡើងនូវចំណុច​ជាច្រើននិង ​ឧបសគ្គជាច្រើនកើតចេញពីការប្រើប្រាស់ ថ្នាំផ្សិត … Continue reading សហព័ន្ធស្រូវអង្ករកម្ពុជា៖ អឺរ៉ុបនឹងហាមការនាំចូលអង្ករ ដែលមានកាកសំណល់ថ្នាំកសិកម្ម TRICYCLAZOLE លើស ០.០១​មីលីក្រាម​ក្នុង​១គីឡូក្រាម ​ចាប់​ពីដើម​ខែកក្កដា ឆ្នាំ២០១៧